-
នគរបាលទីក្រុងកឹងធើ បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ងើចសរសើរអំពីស្នាដៃឆ្នើមក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន
(អ.ឡ)យោងតាមនគរបាលទីក្រុងកឹងធើ ក្រសួងនគរបាលទើបចាត់តាំងពិធីប្រគល់លិខិតសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ជូនសមូហភាពដែលសម្រេចបានស្នាដៃឆ្នើមពិសេសក្នុងការប្រយុទ្ធប្រឆាំងករណីពិសេសបង្ក្រាបខ្សែរយៈជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលធ្វើសកម្មភាពឆ្លងដែន អន្តរខេត្ត ដោយទ្រង់ទ្រាយធំ។
-
សាយភាយស្មារតីច្នៃប្រតិដ្ឋ ធ្វើមាន
ក្លឹបកសិករពាន់លាននៅទីក្រុងកឹងធើ បាននិងកំពុងក្លាយជាកន្លែងប្រមូលផ្តុំនូវមុខមាត់ផលិតនិងធ្វើអាជីវកម្មគំរូ។ នេះមិនត្រឹមតែជាកន្លែងចែករំលែកបទពិសោធន៍ ចងសម្ព័ន្ធកសិករធ្វើមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងតម្រង់ទិសទម្រង់ផលិតនិងធ្វើអាជីវកម្មដ៏ល្អសម្រាប់សមាជិក និងកសិករទៀតផង។
-
ជំរុញកម្លាំងលើកទឹកចិត្តបន្ថែមនៅខាងក្រៅបន្ទប់ប្រឡង
សម័យប្រឡងសញ្ញាបត្រវិទ្យាល័យជាតិ ឆ្នាំ ២០២៦ ទីក្រុងកឹងធើមានមណ្ឌលប្រឡងសរុបចំនួន៨០ ចំណុះឃុំ សង្កាត់ចំនួន ៥៩ នៅលើភូមិឋានទីក្រុងកឹងធើ ដោយមានបេក្ខជនចូលរួមប្រឡងជាង ៣៤.០០០ នាក់។ នៅខាងក្រៅខ្លោងទ្វារសាលាប្រឡងសញ្ញាបត្រវិទ្យាល័យនីមួយៗ តែងមានវត្តមានអ្នកស្ម័គ្រចិត្តប្រចាំការសម្រាប់ជំនួយកម្លាំងរដូវប្រឡង ប្រការនេះពិតជាប្រសើរខ្លាំងណាស់ អ្នកណាក៏មានអារម្មណ៍កក់ក្តៅ។
-
ខេត្តកាម៉ាវផ្សព្វផ្សាយផែនការយកសំណាកអដ្ឋិធាតុយុទ្ធជនពលី
ថ្ងៃទី ១១ ខែមិថុនា គណៈចង្អុលការស្វែងរក ប្រមូល និងកំណត់ឈ្មោះអដ្ឋិធាតុយុទ្ធជនពលី ខេត្តកាម៉ាវបានចាត់តាំងសន្និសីទផ្សព្វផ្សាយភារកិច្ចយកសំណាក ការប្រគល់ និងធ្វើឌីជីថលសំណាកអដ្ឋិធាតុយុទ្ធជនពលីនៅលើភូមិឋានខេត្ត។