ពេលរំលឹកដល់ទូក ង គេតែងនឹកឃើញភ្លាមដល់ការប្រណាំងដ៏ស្វិតស្វាញនៅលើដងព្រែក Maspero។ ប៉ុន្តែ សម្រាប់ជនរួមជាតិខ្មែរ ទូក ង ក៏ជានិមិត្តរូបមួយប្រកបដោយលក្ខណៈវប្បធម៌ដ៏ពិសេស ក្នុងនោះ មានទាំងកត្តាជំនឿផ្លូវចិត្ត។
ដើម្បីធានាសុវត្ថិភាព និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងបណ្តាថ្ងៃប្រារព្ធសកម្មភាពនានាក្នុងខែវិច្ឆិកា ដូចជា៖ ទិវាមហាសាមគ្គីទូទាំងជនជាតិ សប្ដាហ៍វប្បធម៌វៀតណាម ពិធីបុណ្យអកអំបុក - ប្រណាំងទូក - ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ និងការបោះឆ្នោតជ្រើសរើសប្រធានភូមិ អាណត្តិកាល ២០២៦ - ២០៣១ លើភូមិឋានឃុំ នគរបាលនិងគណៈបញ្ជាការយោធាឃុំឡុងភូ ទីក្រុងកឹងធើ បានសហការចាត់តាំងពិធីចេញល្បាតនិងត្រួតពិនិត្យ។
នាឱកាសពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ ក្រុមការងារនៃគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ដឹកនាំដោយសមមិត្ត ត្រឿងក្វឹកដៀង លេខាគណៈកម្មាធិការបក្សឃុំ ជាប្រធានក្រុម បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់គណៈកម្មការវត្ត និងកីឡាករទូក-ង នៅវត្តបួនព្រះភ័ក្រ្ត វត្តចំប៉ា និងវត្តតាឃ្វិចចាស់។ល។
នៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅភូមិបាត្រាច ឃុំឡុងហ៊ីប ខេត្តវិញឡុង បានចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ ផ្សារភ្ជាប់នឹងទិវាវប្បធម៌វៀតណាមឆ្នាំ ២០២៦។ នេះជាអង្គភាពបានឃុំជ្រើសចាត់តាំងគំរូ។